ចំណតរថយន្តក្រុងថ្មីបានបើកនៅ Seattle Waterfront ផ្ដល់សេវាកម្មក្នុងតំបន់ southwest Seattle និងតំបន់ King County

កាលពីចុងសប្តាហ៍មុន (ថ្ងៃទី 19-20 ខែកុម្ភៈ) King County Metro បានបើកចំណតឡានក្រុងថ្មីចំនួន 2 ចំណត មួយទៅទិសខាងជើង និងមួយទៀតទៅទិសខាងត្បូង តាមផ្លូវ Alaskan Way S នៅជិតផ្លូវ S Jackson St.

ចំណតទាំងនេះផ្ដល់សេវាកម្មតាមផ្លូវរថយន្តក្រុងលេខ 55, 56, 57, 113, 120, 121, 125 និងតាមខ្សែរថយន្ត RapidRide C។ ផ្លូវដឹកជញ្ជូននីមួយៗទាំងនេះ ផ្ដល់សេវាកម្មក្នុងតំបន់ West Seattle និងសហគមន៍ Duwamish Valley នាៗដែលនៅជិតទីនោះ។ រោងជម្រកចាំឡានក្រុងថ្មី នឹងត្រូវបានសាងសង់នៅកន្លែងចំណតរថយន្តក្រុងថ្មីនៅរដូវក្តៅនេះ។

កម្មវិធីសាងសង់នៅតាមមាត់ទឹក Waterfront Seattle បានរួមចំណែកឱ្យមានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដូចជា បេតុងនិងភ្លើងអគ្គិសនីដែលចាំបាច់សម្រាប់ចំណតរថយន្តក្រុងថ្មីទាំងនេះ និងផ្លូវសម្រាប់បន្តដំណើរនៅលើផ្លូវ Alaskan Way S រវាងផ្លូវ S King និងផ្លូវ Columbia។

នៅក្នុងខែវិច្ឆិកា ឆ្នាំ 2021 គម្រោងសាងសង់តាមមាត់ទឹក Waterfront Seattle បានសម្រេចនូវព្រឹត្ដិការណ៍ដ៏គួរឱ្យរំភើបមួយ ដោយបើកផ្លូវថ្មីឆ្ពោះទៅខាងត្បូង នៅផ្នែកខាងលិចនៃផ្លូវ Alaskan Way រួមទាំងផ្លូវធ្វើដំណើរបន្តឆ្ពោះទៅភាគខាងត្បូងផងដែរ។ ថ្មីៗនេះ នៅដើមខែនេះ (ខែកុម្ភៈ ឆ្នាំ 2022) កម្មវិធី Waterfront Seattle បានបញ្ចប់ការគូសផ្លូវថ្មីនៅផ្នែកខាងកើតនៃផ្លូវ Alaskan Way ដោយអនុញ្ញាតឱ្យរថយន្តក្រុង King County Metro ចាប់ផ្តើមប្រើប្រាស់ផ្លូវថ្មីសម្រាប់ធ្វើដំណើរបន្តឆ្ពោះទៅទិសខាងជើង។

ការកែលម្អភ្ជាប់ផ្លូវធ្វើដំណើរបន្តតាមមាត់ទឹក គឺជាអាទិភាពចម្បងមួយរបស់កម្មវិធី Waterfront Seattle ។ ការសាងសង់ដើម្បីស្ថាបនាផ្លូវ Alaskan Way ឡើងវិញ បានចាប់ផ្តើមនៅតាមផ្លូវ Columbia ក្នុងឆ្នាំ 2019 ដើម្បីអនុញ្ញាតឱ្យឆាប់បើកផ្លូវទៅមកថ្មីសម្រាប់ធ្វើដំណើរ ក្នុងអំឡុងពេលសាងសង់ ដោយផ្តល់នូវការភ្ជាប់ផ្លូវធ្វើដំណើរបន្តដ៏សំខាន់ទៅកាន់ផ្លូវលេខ៣ 3rd Ave។ ការកែលម្អផ្លូវ Columbia St បានបើកដំណើរការជិតពី 2 ឆ្នាំកន្លងមកហើយ នៅថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2020។

ចំណតរថយន្តក្រុងថ្មីនៅលើផ្លូវ Alaskan Way គឺជាវគ្គចុងក្រោយបំផុតនៃការកែលម្អផ្លូវធ្វើដំណើរបន្តដែលអាចធ្វើទៅបានដោយមានការបន្តជាដៃគូជាបន្តបន្ទាប់តរវាងកម្មវិធី Waterfront Seattle ហើយនិង King County Metro ក្នុងរយៈពេលបីឆ្នាំនៃការសាងសង់។ ចំណតរថយន្តក្រុងថ្មីទាំងនេះនឹងធ្វើឱ្យប្រសើរឡើងសម្រាប់ធ្វើដំណើរបន្តរវាង King County ភាគនិរតី និងទីប្រជុំជន Seattle និងផ្តល់នូវការតភ្ជាប់កាន់តែប្រសើរឡើងសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ កម្មវិធីលេងកីឡាធំៗ និងអ្វីៗជាច្រើនទៀត។

ដើម្បីស្វែងយល់បន្ថែម៖