ការជិះចូលនៅលើស្ពានទាប

ជួយយើងរក្សាស្ពាន ស្ពកខេន អេសធី ស្វីង ប្រីច (ស្ពានទាប) ឱ្យបានទំនេរសម្រាប់រថយន្តសង្គ្រោះបន្ទាន់ រថយន្តដឹកអ្នកដំណើរ និងកុងទន័រដឹកទំនិញធុនធ្ងន់។

បច្ចុប្បន្នស្ពានទាបត្រូវបានបិទ ចំពោះយានយន្ត ដែលមិនមានការអនុញ្ញាតនៅថ្ងៃធ្វើការ ចាប់ពីម៉ោង ៥ ព្រឹកដល់ម៉ោង ៩ យប់ និងចុងសប្តាហ៍ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៩ យប់។ ផ្លូវជំនួសរួមមាន ផ្លូវ អេវេនូទី ១ សោស ប្រីច ឬស្ពានសោសផាក។ ប្រសិនបើអ្នកមិនត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់ស្ពានទាបទេ នោះអ្នកនឹងទទួលបានសំបុត្រពិន័យ៧៥ ដុល្លារ សម្រាប់រាល់ការធ្វើដំណើរឆ្លងកាត់ម្តងៗ។ សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីមែលមក lowbridgeaccess@seattle.govចុចត្រង់នេះ ដើម្បីមើលក្រុមមួយណា ដែលមានសិទ្ធិទទួលបាន ការជិះចូលស្ពានទាប ដែលមានការអនុញ្ញាតជាមុន។