ប្រើដោយប្រុងប្រយ័ត្ន

ការបិទស្ពានអាកាស ស៊ីអាថូ កំពុងបង្កើតការកកស្ទះ និងការបំពុលបរិយាកាស សម្រាប់ប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវជំនួសទាំងអស់ ក្នុងសង្កាត់ ឌូវ៉ាមីស វ៉ាលី ដូចជាឧទ្យាន ហាយឡេន ផាក រ៉ូកហ៊ីល សោសដេលរីដ រ៉ូកប៊ឺរី ចចថោន សោសផាក និងសូដូ។

នៅពេលដល់ពេលធ្វើដំណើរ ការដើរ ឬរុញកង់ ជិះកង់ជិះកង់ ឬជិះស្គូទ័ររថយន្តដឹកអ្នកដំណើរជិះរថយន្តច្រើនកៅអីចែកគ្នាជិះ ឬ ការធ្វើដំណើរ នៅតែក្នុងស្រុក អ្វីទាំងអស់នេះ អាចជួយអ្នក ពីការឈឺក្បាលដោយសារការស្ទះចរាចរណ៍ និងការពារសុខភាពអ្នកជិតខាង ដែលរស់នៅក្នុងសហគមន៍ ដែលរងផលប៉ះពាល់ផងដែរ។

ត្រូវបើកបរមែនទេ? សូមប្រយ័ត្នចំពោះក្មេងៗ និងពុកម្តាយ ដែលធ្វើដំណើរទៅ/មកពីសាលារៀនគ្រប់ម៉ោង ក្នុងពេលថ្ងៃ សូមពិនិត្យមើលកាមេរ៉ាចរាចរណ៍ មុនពេលអ្នកទៅហើយពិចារណាអំពីការបើកបរក្នុងកំឡុងពេលម៉ោងស្ទះខ្លាំង។

ដែនកំណត់ល្បឿននៅតាមដងផ្លូវ លំនៅដ្ឋានទាំងអស់ (មិនមែន ផ្លូវធំ) គឺ ២០ ម៉ែល / ម៉ោង។ ដែនកំណត់ល្បឿននៅតាមដងផ្លូវ តាមផ្លូវធំឬផ្លូវសំខាន់គឺ ២៥ ម៉ាយក្នុងមួយម៉ោង លុះត្រាតែគេដាក់ស្លាកខុសពីលេខហ្នឹង។

ល្បឿនគឺជាកត្តាសំខាន់ នៃភាពធ្ងន់ធ្ងរ និងការប៉ះទង្គិចជាញឹកញាប់ និងរបួស ឬការសម្លាប់មនុស្ស។

អ្នកបើកបរត្រូវអនុញ្ញាត ឱ្យមនុស្សដើរ រុញកង់ ជិះកង់ ឬជិះស្កូទ័រ ឆ្លងកាត់ផ្លូវ ដែលមានគំនូសសម្គាល់សម្រាន់ឆ្លងកាត់ និងផ្លូវឆ្លងដែលគ្មានគំនូសសម្គាល់ទាំងអស់។

សូមបន្ថយល្បឿនហើយធ្វើតាមល្បឿនកំណត់។ ល្បឿនអាចសម្លាប់។

នៅពេលបត់ សូមស្រែកប្រាប់ទៅមនុស្ស ដែលកំពុងដើរថ្មើជើង រុញកង់ ជិះកង់និងជិះស្កូទ័រ។

វាជារឿងខុសច្បាប់ក្នុងការផ្ញើសារ ឬប្រើប្រាស់ទូរស័ព្ទដៃ នៅពេលកំពុងបើកបរ។

ការបើកបរជិតសាលារៀនទាំងអស់

នៅពេលសាលារៀនបើកដំណើរការឡើងវិញ ជាមួយនឹងពេលវេលាចាប់ផ្តើម និងបញ្ចប់ អ្នកនឹងឃើញឪពុកម្តាយ និងកូនដើរ ជិះកង់និងជិះរ៉ូលីង ដើម្បីទៅ និងវិលត្រលប់មកពីសាលារៀនវិញ។ ផ្លូវលំនៅដ្ឋានមួយចំនួនដែលនៅក្បែរសាលារៀន អាចក្លាយជា ផ្លូវ ហេលស៊ី ស្រ្ទីត បណ្តោះអាសន្ន ដើម្បីផ្តល់កន្លែងទំនេរសម្រាប់ប្រជាជនក្នុងពេលយកកូនពីសាលា និងពេលដាក់កូនទៅសាលារៀន។ ពុកម្តាយ និងអង្គការសហគមន៍៖ តើអ្នកដឹងទេថាមានធនធាន ដែលអាចរៀបចំ ឬជួយគាំទ្ផ្លូវឲ្យមានសុវត្ថិភាពជាងមុន ដើម្បីទៅកាន់សាលារៀន?