គម្រោង ស្ទេ ហេលស៊ី ស្រ្ទីត

មិនថាអ្នកធ្វើដំណើរជុំវិញទីក្រុង វេស ស៊ីអាថូ យ៉ាងម៉េចទេ អ្នកទំនងជាធ្វើដំណើរខ្លះដោយការដើរថ្មើរជើង ការរុញរទេះរុញ ឬរំកិលលើរទេះរុញ។ យើងកំពុងគាំទ្រមនុស្សដែលដើរថ្មើរជើង និងរ៉ូលីង ដោយសុវត្ថិភាព ដោយបំលែងផ្នែកខ្លះនៃសង្កាត់ផ្លូវបៃតង ដែលមានស្រាប់ (ផ្លូវលំនៅដ្ឋានស្ងប់ស្ងាត់ទាំងអស់) ទៅជាគម្រោង ស្ទេ ហេលស៊ី ស្រ្ទីត។

គម្រោង ស្ទេ ហេលស៊ី ស្រ្ទីត ត្រូវបានបិទចំពោះយានយន្តទាំងអស់ ប៉ុន្តែមិនមែនប្រជាជន ឬការដឹកជញ្ជូនទេ ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្តាហ៍ (រហូតដល់មានការជូនដំណឹងបន្ថែមទៀត)។ ការថយចុះនៃការធ្វើចរាចរណ៍យានយន្តនេះ ធ្វើឱ្យផ្លូវទាំងនេះក្លាយជាកន្លែងមានសុវត្ថិភាពជាងមុន សម្រាប់អ្នកក្នុងការធ្វើដំណើរ និងស្វែងយល់ពីសង្កាត់ទាំងឡាយ ដោយការដើរថ្មើរជើង លេងរំកិល ឬការជិះ។

ស្វែងយល់ពីកន្លែងដែលមានគម្រោង ស្ទេ ហេលស៊ី ស្រ្ទីត ទាំងអស់ នៅសង្កាត់ វេស ស៊ីអាថូ ឌូវ៉ាមីស វ៉ាលី ។

ចង់រីករាយជាមួយអត្ថប្រយោជន៍ទាំងអស់នៃ គម្រោង ស្ទេ ហេលស៊ី ស្រ្ទីត នៅលើប្លុករបស់អ្នកទេ?

សូមអានគោលការណ៍ណែនាំរបស់យើង ហើយស្នើសុំក្រដាស់ការអនុញ្ញាត ស្ទេ ហេលស៊ី ប្លក់។ អ្នកប្រហែលជានឹងឃើញឆាប់ៗនេះ វិថីលំនៅដ្ឋាន នៅជុំវិញសាលារៀនបានប្រែទៅជា ស្ទេ ហេលស៊ី ប្លក់ ដើម្បីបង្កើតកន្លែងទំនេរបន្ថែមសម្រាប់កុមារ ដែលធ្វើដំណើរទៅនិងមកពីសាលារៀនទាំងអស់។