កាលពីចុងសប្តាហ៍មុន (ថ្ងៃទី 19-20 ខែកុម្ភៈ) King County Metro បានបើកចំណតឡានក្រុងថ្មីចំនួន 2 ចំណត មួយទៅទិសខាងជើង និងមួយទៀតទៅទិសខាងត្បូង តាមផ្លូវ Alaskan Way S នៅជិតផ្លូវ S Jackson St. ចំណតទាំងនេះផ្ដល់សេវាកម្មតាមផ្លូវរថយន្តក្រុងលេខ 55, 56, 57, 113, 120, 121, 125 និងតាមខ្សែរថយន្ត RapidRide C។ ផ្លូវដឹកជញ្ជូននីមួយៗទាំងនេះ ផ្ដល់សេវាកម្មក្នុងតំបន់ West Seattle និងសហគមន៍ Duwamish Valley នាៗដែលនៅជិតទីនោះ។ រោងជម្រកចាំឡានក្រុងថ្មី នឹងត្រូវបានសាងសង់នៅកន្លែងចំណតរថយន្តក្រុងថ្មីនៅរដូវក្តៅនេះ។ ចុចដើម្បីពង្រីករូបភាពនៅក្នុងអេក្រង់ថ្មី កម្មវិធីសាងសង់នៅតាមមាត់ទឹក Waterfront Seattle បានរួមចំណែកឱ្យមានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដូចជា បេតុងនិងភ្លើងអគ្គិសនីដែលចាំបាច់សម្រាប់ចំណតរថយន្តក្រុងថ្មីទាំងនេះ និងផ្លូវសម្រាប់បន្តដំណើរនៅលើផ្លូវ Alaskan Way S រវាងផ្លូវ S King […]