Category: West Seattle – Drive Safe – km

សូមពិនិត្យមើលស្ថានភាពចរាចរណ៍ មុនពេលអ្នកចាកចេញជាមួយផែនទីកាមេរ៉ាប្រាប់ផ្លូវ តាមពេលវេលាជាក់ស្តែង និងអ្វីៗជាច្រើនទៀត។ ផែនទីអ្នកដំណើរទីក្រុងស៊ីអាថូ (កាមេរ៉ាតាមដងផ្លូវ)ផែនទីចំណតរថយន្តក្រុងស៊ីអាថូ (អន្តរកម្ម)អត្រាចំណតតាមដងផ្លូវនៅទីក្រុងស៊ីថល (អន្តរកម្ម)គណនាថ្លៃការធ្វើដំណើរភ្លាមៗរបស់អ្នក ការបិទស្ពានអាកាស វេស ស៊ីអាថូ, ផ្លូវជំនួសទាំងអស់ Click to open PDF in new window

Read more

ជួយយើងរក្សាស្ពាន ស្ពកខេន អេសធី ស្វីង ប្រីច (ស្ពានទាប) ឱ្យបានទំនេរសម្រាប់រថយន្តសង្គ្រោះបន្ទាន់ រថយន្តដឹកអ្នកដំណើរ និងកុងទន័រដឹកទំនិញធុនធ្ងន់។ បច្ចុប្បន្នស្ពានទាបត្រូវបានបិទ ចំពោះយានយន្ត ដែលមិនមានការអនុញ្ញាតនៅថ្ងៃធ្វើការ ចាប់ពីម៉ោង ៥ ព្រឹកដល់ម៉ោង ៩ យប់ និងចុងសប្តាហ៍ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៩ យប់។ ផ្លូវជំនួសរួមមាន ផ្លូវ អេវេនូទី ១ សោស ប្រីច ឬស្ពានសោសផាក។ ប្រសិនបើអ្នកមិនត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់ស្ពានទាបទេ នោះអ្នកនឹងទទួលបានសំបុត្រពិន័យ៧៥ ដុល្លារ សម្រាប់រាល់ការធ្វើដំណើរឆ្លងកាត់ម្តងៗ។ សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីមែលមក lowbridgeaccess@seattle.gov ឬចុចត្រង់នេះ ដើម្បីមើលក្រុមមួយណា ដែលមានសិទ្ធិទទួលបាន ការជិះចូលស្ពានទាប ដែលមានការអនុញ្ញាតជាមុន។

Read more

ការបិទស្ពានអាកាស ស៊ីអាថូ កំពុងបង្កើតការកកស្ទះ និងការបំពុលបរិយាកាស សម្រាប់ប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវជំនួសទាំងអស់ ក្នុងសង្កាត់ ឌូវ៉ាមីស វ៉ាលី ដូចជាឧទ្យាន ហាយឡេន ផាក រ៉ូកហ៊ីល សោសដេលរីដ រ៉ូកប៊ឺរី ចចថោន សោសផាក និងសូដូ។ នៅពេលដល់ពេលធ្វើដំណើរ ការដើរ ឬរុញកង់ ជិះកង់ ជិះកង់ ឬជិះស្គូទ័រ រថយន្តដឹកអ្នកដំណើរ ជិះរថយន្តច្រើនកៅអីចែកគ្នាជិះ ឬ ការធ្វើដំណើរ នៅតែក្នុងស្រុក អ្វីទាំងអស់នេះ អាចជួយអ្នក ពីការឈឺក្បាលដោយសារការស្ទះចរាចរណ៍ និងការពារសុខភាពអ្នកជិតខាង ដែលរស់នៅក្នុងសហគមន៍ ដែលរងផលប៉ះពាល់ផងដែរ។ ត្រូវបើកបរមែនទេ? សូមប្រយ័ត្នចំពោះក្មេងៗ និងពុកម្តាយ ដែលធ្វើដំណើរទៅ/មកពីសាលារៀនគ្រប់ម៉ោង ក្នុងពេលថ្ងៃ សូមពិនិត្យមើលកាមេរ៉ាចរាចរណ៍ មុនពេលអ្នកទៅហើយពិចារណាអំពីការបើកបរក្នុងកំឡុងពេលម៉ោងស្ទះខ្លាំង។ ដែនកំណត់ល្បឿននៅតាមដងផ្លូវ លំនៅដ្ឋានទាំងអស់ (មិនមែន ផ្លូវធំ) គឺ ២០ ម៉ែល / ម៉ោង។ ដែនកំណត់ល្បឿននៅតាមដងផ្លូវ តាមផ្លូវធំឬផ្លូវសំខាន់គឺ ២៥ ម៉ាយក្នុងមួយម៉ោង លុះត្រាតែគេដាក់ស្លាកខុសពីលេខហ្នឹង។ ល្បឿនគឺជាកត្តាសំខាន់ នៃភាពធ្ងន់ធ្ងរ និងការប៉ះទង្គិចជាញឹកញាប់ និងរបួស ឬការសម្លាប់មនុស្ស។ អ្នកបើកបរត្រូវអនុញ្ញាត ឱ្យមនុស្សដើរ […]

Read more