សំណួរដែលត្រូវបានសួរជាញឹកញាប់

កម្មវិធីជ្រើសរើសធ្វើដំណើរឆ្លងទៅ West Seattle

តើគោលបំណងចម្បងនៃកម្មវិធីជ្រើសរើសប្រើស្ពានធើ្វដំណើរឆ្លងទៅ West Seattle គឺជាអ្វីខ្លះ?

 1. បន្ធូរការស្ទះចរាចរណ៍ដោយសារការបិទស្ពានឆ្លងទៅ West Seattle ដោយកាត់បន្ថយការបើកឡានធ្វើដំណើរទៅនិងមកពី West Seattle តែម្នាក់ឯង។
 2. លើកទឹកចិត្ត គាំទ្រហើយនិងបង្កើនឱ្យមានជម្រើសធ្វើដំណើរកាន់តែច្រើនទៅនិងមកពីជំវិញតំបន់ West Seattle ។
 3. គាំទ្រសហគមន៌ដែលត្រូវបានប៉ះពាល់ដោយសារផ្លូវវាងទាក់ទងនិងការស្ទះចរាចរណ៍ ដោយឧបត្ថម្ភនិងគាំទ្រក្នុងការធើ្វដំណើរ។

តើមានសេវាកម្មបកប្រែភាសាអ្វើខ្លះ?

កម្មវិធីជ្រើសរើសធ្វើដំណើរឆ្លងទៅ West Seattle មានសេវាកម្មបកប្រែចំនួន ៩ ភាសា (អង់គ្លេស, អេស្បាញ, សំម៉លី, អូរ៉ូម៉ូ, វៀតណាម, ភាសាចិនសាមញ្, ភាសាចិនបូរាណ, កូរ៉េ, ខ្មែរ).

តើប្រជាជនអាចស្វែងរកពត៌មានទូទៅនៅឯណា?

ដើម្បីស្វែងរកជម្រើសធ្វើដំណើររបស់អ្នក សូមឆែកមើលធនធានពត៌មានដ៏សំខាន់ៗនៅលើគេហទំព័រស្ដីពី ជម្រើសធ្វើដំណើរឆ្លងទៅ West Seattle ។.

យុទ្ធនាការ ហ្លិបយ៍រធ្រិប (Flip Your Trip)

តើយុទ្ធនាការ ហ្លិបយ៍រធ្រិប (Flip Your Trip) គឺជាអ្វី?

យុទ្ធនាការ ហ្លិបយ៍រធ្រិប (Flip Your Trip) លើកទឹកចិត្តប្រជាជនឱ្យលះបង់ការបើកឡាន ហើយជ្រើរើសធ្វើដំណើរតាមវិធីផ្សេងទៀតដូចជា ជិះឡានក្រុង ជិះឡានរួមគ្នា ជិះកង់ ជិះកង់រំអិល (Scooting) ដើរលេងនៅក្នុងស្រុក ឬបើកឡាននៅម៉ោងគ្មានចរាចរណ៍ច្រើន។ យុទ្ធនាការនេះមានរួមបញ្ចូលទាំងមធ្យោបាយផ្សេងៗគ្នា ដូចជា៖

 • ពីដើមដំបូង ជូនរង្វាន់ $25 ឱ្យជិះឡានក្រុងដោយមិនគិតថ្លៃ
 • ជិះឡានវែនរួមគ្នា (vanpool) ដោយមិនគិតថ្លៃនៅខែដំបូង និង អាចជិះឡានវែនរួមគ្នាឆ្លងកាត់តាមស្ពានទាប
 • ជំនួយផែនការធ្វើដំណើរ
 • ការធ្វើបច្ចុប្បន្នភាពយុទ្ធនាការនិងការផ្សព្វផ្សាយថ្មីៗ
 • ព្រឹត្តការណ៌ពិសេសៗ

តើប្រជាជនអាចចុះឈ្មោះដោយរបៀបណា?

ចូលទៅកាន FlipYourTrip.org ដែលជាកន្លែងដែលអ្នកអាចចុះឈ្មោះដោយបំពេញក្រដាសសាមញ្ញមួយសន្លឹកដើម្បីបញ្ជាក់ថា តើអ្នកមានសិទ្ធិទទួលដែរឬអត់ (ដូចជារស់នៅ ឬធ្វើការនៅ West Seattle, South Park ឬ Georgetown) ហើយសន្យាថា យ៉ាងហោចណាស់ជ្រើសយកជម្រើសធ្វើដំណើរមួយផ្សេងទៀត ជំនួសការធ្វើដំណើរតែម្នាក់ឯង។

តើមានអ្វីបន្ទាប់មកទៀត?

បន្ទាប់ពីបានចុះឈ្មោះរួច អ្នកនឹងទទួលអ៊ីមែលស្វាគមន៍អ្នក ដែលមានលេខកូដអញ្ជើញតែមួយគត់និងព័ត៌មានស្ដីអំពីការចូលទៅយករង្វាន់សម្រាប់ការចុះឈ្មោះរបស់អ្នក ចំនួន 25 ដុល្លារសម្រាប់ធ្វើដំណើរតាមឡានក្រុង ជិះទូកចម្លង (Water Taxi) និងកង់រំអិលប្រើថ្ម ដោយមិនគិតថ្លៃ។ នេះរួមបញ្ចូលការទាំងការណែនាំទាំងពីរសម្រាប់ជិះឡានក្រុងដោយមិនគិតថ្លៃតាមរយៈកម្មវិធី Metro’s Transit GO Ticket app សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន និងជម្រើសប្រើកាត ORCA សម្រាប់អ្នកដែលគ្មានទូរស័ព្ទស្មាតហ្វូន។

ហេតុអ្វីបានជាមានយុទ្ធនាការប្រើកម្មវិធីអែប (app) នេះ?

យុទ្ធនាការ Flip Your Trip ប្រើកម្មវិធី Metro’s Transit GO Ticket ពីព្រោះកម្មវិធីនេះ មានលក្ខណៈពិសេសសម្រាប់ទទួលរង្វាន់ដែលបូកពិន្ចុចូលទៅក្នុងគណនីរបស់អ្នករាល់ពេលដែលអ្នកប្រើវាសម្រាប់បង់ថ្លៃធ្វើដំណើរ រាប់ទាំងការប្រើសម្រាប់ធ្វើដំណើរដោយឥតគិតថ្លៃ។ តាមការពិត ការធ្វើដំណើរតាមរថយន្តក្រុងលើកដំបូងរបស់អ្នក ដោយប្រើកម្មវិធីអែប អ្នកនឹងទទួលបាន $5 បន្ថែមទៀតសម្រាប់ធ្វើដំណើរដោយឥតគិតថ្លៃ។ កម្មវិធី Transit GO app ក៏អនុញ្ញាតឱ្យយើងផ្តល់ការធ្វើដំណើរដោយឥតគិតថ្លៃ ដោយសហការគ្នាជាមួយដៃគូក្នុងស្រុក Lime, Link, Spin និង Wheels ដែលមានកង់រំអិល (scooter) សម្រាប់ជួល។ ប្រសិនបើអ្នកមានការលំបាកក្នុងការប្រើប្រាស់កម្មវិធីអែប ការណែនាំរបៀបប្រើតាមលំដាប់លំដោយរបស់យើង អាចជួយអ្នកបង្កើតកម្មវិធី និងប្តូរយកពិន្ទុរបស់អ្នកសម្រាប់ធ្វើដំណើរ។ មានសម្រាប់ ទូរស័ព្ទប្រើប្រព័ន្ធ Android ឬ iOS/iPhone ។

តើខ្ញុំអាចប្រើបន្ទុរបស់ខ្ញុំនៅក្នុងកម្មវិធីអែប សម្រាប់ធ្វើដំណើរដោយឥតគិតថ្លៃដោយរបៀប ណា?

កម្មវិធី Transit GO ប្រើពិន្ទុជារូបិយប័ណ្ណដែលអ្នកធ្វើដំណើរ អាចប្តូរយកសម្រាប់ធ្វើដំណើរ។ ដូច្នេះ 25 ដុល្លាររបស់អ្នកសម្រាប់ធ្វើដំណើរដោយឥតគិតថ្លៃ នឹងបង្ហាញនៅក្នុងកម្មវិធីអែបចំនួន 2500 ពិន្ទុ នៅក្នុងផ្នែកទទួលរង្វន់នៃកម្មវិធីអែប ដែលអ្នកអាចប្រើដើម្បី “បង់ថ្លៃឈ្នួល” ធ្វើដំណើរ។ ការណែនាំជាលំដាប់លំដោយរបស់យើង អាចជួយនាំអ្នកឆ្លងកាត់ដំណើរការនេះ។

ចុះបើខ្ញុំមិនមានទូរស័ព្ទស្មាតហ្វូនឬគម្រោងទិន្នន័យ?

ប្រសិនបើអ្នកមិនមានទូរស័ព្ទស្មាតហ្វូន ឬគម្រោងទិន្នន័យទេ សូមផ្ញើអ៊ីមែលទៅកាន info@FlipYourTrip.org ដើម្បីទទួលកាត ORCA ថ្មីដែលមានទឹកប្រាក់ចំនួន 25 ដុល្លារ។

ប្រសិនបើខ្ញុំមានកាត ORCA រួចហើយ តើខ្ញុំអាចទទួល $25 បញ្ចូលទៅក្នុងកាត ORCA ដែលខ្ញុំមានស្រាប់ឬទេ?

យើងរីករាយណាស់ដែលអ្នកពេញចិត្តនិងកាត ORCA របស់អ្នក! តែយើងមិនអាចថែមទឹកប្រាក់ចូលទៅក្នុងកាត ORCA ដែលអ្នកមានស្រាប់នោះទេ។ សម្រាប់អ្នកប្រើទូរស័ព្ទស្មាតហ្វូន យើងលើកទឹកចិត្តអ្នកឱ្យសាកល្បងប្រើកម្មវិធីអែប Transit GO ដោយចាត់ទុកថា វាជាឧបករណ៍ធ្វើដំណើរមួយផ្សេងទៀតដែលអ្នកគួតែប្រើសាកមើល។ ប្រសិនបើអ្នកមិនមានទូរស័ព្ទស្មាតហ្វូន ឬគម្រោងទិន្នន័យទេ សូមផ្ញើអ៊ីមែលទៅកាន់ info@FlipYourTrip.org ដើម្បីស្នើសុំកាត ORCA ថ្មីដែលមានទឹកប្រាក់ចំនួន 25 ដុល្លារ។

តើយុទ្ធនាការនេះគាំទ្រការជិះឡានវែនរួមគ្នា (vanpooling) យ៉ាងដូចម្តេចដែរ?

យើងគាំទ្រការជិះឡានវែនរួមគ្នាតាមវិធីជាច្រើនយ៉ាង៖ ខែដំបូងគឺជិះដោយឥតគិតថ្លៃ ឡានវែនអាចបើកឆ្លងកាត់តាមស្ពានទាប ហើយវាត្រូវការអ្នកជិះតែ 2 នាក់ប៉ុណ្ណោះដើម្បីចាប់ផ្តើមឱ្យមានកម្មវិធីឡានវែនថ្មីជិះរួមគ្នានេះ។ លើសពីនេះទៅទៀត អ្នកធ្វើដំណើរ អាចស្នើសុំប្រាក់ឧបត្ថម្ភហួសពីខែដំបូង ដោយផ្តោតលើអ្នកធ្វើការនៅក្រុមហ៊ុនអាជីវកម្មខ្នាតតូច និងអង្គការមិនរកប្រាក់ចំណេញ។ ដើម្បីស្វែងយល់បន្ថែម សូមឆែកមើលព័ត៌មានអំពី ជម្រើសធ្វើដំណើរទៅ​ West Seattle ដោយជិះឡានវែនរួមគ្នា (Vanpool)។ ដើម្បីមើលបញ្ជីនៃ ឡានវែនជិះរួមគ្នា (Vanpool) ឬឡានជិះរួមគ្នា (Carpool) ទៅ West Seattle ដែលនៅទំនេរ សូមចូលមើល RideshareOnline ។ ចំពោះការជិះឡានវែនរួមគ្នា (vanpooling) អ្នកមិនចាំបាច់ប្រើកម្មវិធី Transit GO ទេ ។

ហេតុអ្វីបានជាកុមារដែលមានអាយុក្រោម 18 ឆ្នាំមិនមានសិទ្ធិសម្រាប់យុទ្ធនាការ Flip Your Trip?

Flip Your Trip មានបំណងចំពោះមនុស្សពេញវ័យដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ ដោយសារហេតុផលមួយចំនួន។

 • យុវវ័យ​មាន​សិទ្ធិ​រួច​ហើយ​សម្រាប់ទទួលជំនួយ​ឧបត្ថម្ភធ្វើដំណើរ​​ដែលមានចំនួនលើស​ពី $25 ​តាម​រយៈ​យុទ្ធនាការ​នេះ (សូមមើល​សំណួរ​បន្ទាប់សម្រាប់ព័ត៌មាន​បន្ថែម)។
 • យើងចង់ការពារយុវវ័យ និងអ្នកដ៏ទៃពីហានិភ័យផ្នែករាងកាយ ផ្លូវច្បាប់ និងហិរញ្ញវត្ថុ។ ការជិះដោយឥតគិតថ្លៃ (Flip Your Trip) រួមមានក្រុមហ៊ុន e-scooter ក្នុងស្រុក ដែលអាចប្រើបានសម្រាប់តែមនុស្សពេញវ័យដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅប៉ុណ្ណោះ។

តើមានទម្រង់គាំទ្រធ្វើដំណើរអ្វីសម្រាប់យុវវ័យ?

សិស្សសាលាសាធារណៈ ទាំងសាលាបឋមសិក្សា​និងសាលាវិទ្យាល័យ នៅទីក្រុង ស៊ីឯថុល ទាំងអស់មានសិទ្ធិទទួលបានកាត ORCA Opportunity Youth Pass ដោយឥតគិតថ្លៃ ដែលអាចប្រើដោយគ្មានកំណត់។ ស្សនៅមហាវិទ្យាល័យ South Seattle College អាចទទួលបាន​ការបញ្ចុះតម្លៃយ៉ាងច្រើនតាមរយៈ ORCA សម្រាប់សិស្ (student ORCA pass) ហើយសិស្សក្នុងកម្មវិធី Seattle Promise Scholars ទាំងអស់មានសិទ្ធិទទួលបានកាត ORCA ដែលត្រូវបានឧបត្ថម្ភទាំងស្រុង។ លើសពីនេះ សាលាឯកជនមួយចំនួនផ្តល់ជូនសិស្សនូវកាត ORCA និងសាលាជាច្រើនរៀបចំកន្លែងជិះឡានរួម សូមរកមើលនៅសាលារបស់អ្នកសម្រាប់ព័ត៌មានបន្ថែម។ ប្រសិនបើទាំងអស់នេះមិនមានជាករណីយរបស់អ្នកទេ យុវវ័យទាំងអស់អាយុពី ៦-១៨ ឆ្នាំអាចទទួលបាន​ការបញ្ចុះតម្លៃយ៉ាងច្រើនតាមរយៈកាត ORCA សម្រាប់យុវវ័យ​​ (ORCA Youth)។ ក្មេងក្រោមអាយុ៥ឆ្នាំ ជិះដោយឥតគិតថ្លៃ។

ការ​ដោះស្រាយ​បញ្ហា

ខ្ញុំបានចុះឈ្មោះជាមួយ Flip Your Trip ប៉ុន្តែមិនបានទទួលអ៊ីមែលស្វាគមន៍ ឬលេខកូដអញ្ជើញទេ។

អ្នកគួរតែទទួលបានអ៊ីម៉ែលស្វាគមន៍ក្នុងរយៈពេល 45 នាទីបន្ទាប់ពីបានបំពេញក្រដាសចុះឈ្មោះរួច។ ជាដំបូង សូមពិនិត្យមើលប្រអប់អ៊ីមែល Spam ឬ Junk Mail របស់អ្នកសម្រាប់អ៊ីមែលដែលមានប្រធានបទថា “Welcome to Flip Your Trip” ពី “West Seattle Travel Options។” ប្រសិនបើអ្នកនៅតែរកមិនឃើញ សូមផ្ញើអ៊ីមែលមកយើងតាមរយៈ info@FlipYourTrip.org ហើយយើងអាចផ្ញើលេខកូដឱ្យអ្នកម្ដងទៀត។

លេខកូដអញ្ជើញនៅក្នុងអ៊ីមែលស្វាគមន៍របស់ខ្ញុំប្រើការមិនកើតសោះ។

យើងបានសម្គាល់ឃើញថា លេខកូដអញ្ជើញមួយចំនួនមានការភ័ន្តច្រឡំ ដោយសារវាមានតួអក្សរដែលមើលទៅស្រដៀងគ្នា ដូចជា

 • អក្សរធ “i” ឬ អក្សរតូច “L”
 • អក្សរធ “O” និងលេខ “0”
 • អក្សរធ “S” និងលេខ “5”

ប្រសិនបើករណីនេះកើតឡើងចំពោះអ្នក សូមសាកល្បងលេខកូដអញ្ជើញរបស់អ្នក ទាំងពីរវិធី។ ប្រសិនបើវានៅតែប្រើការមិនកើត សូមទាក់ទងមកយើងតាមរយៈ info@FlipYourTrip.org

ការណែនាំជាលំដាប់លំដោយ

សូមចុចដើម្បីបើកទំព័រថ្មីនៃ ការណែនាំជាលំដាប់លំដោយ ជាPDF