ការធ្វើដំណើរសម្រាប់យុវវ័យ

យានជំនិ

  • ក្មេងក្រោមអាយុ៥ឆ្នាំ ជិះដោយឥតគិតថ្លៃ។ 
  • យុវវ័យទាំងអស់អាយុពី ៦-១៨ ឆ្នាំ អាចទទួលបាន​ការបញ្ចុះតម្លៃយ៉ាងច្រើនតាមរយៈកាត ORCA សម្រាប់យុវវ័យ ​​ (ORCA Youth)។ 
  • សិស្សសាលាសាធារណៈ ទាំងសាលាបឋមសិក្សា​និងសាលាវិទ្យាល័យ នៅទីក្រុង ស៊ីឯថុល ទាំងអស់មានសិទ្ធិទទួលបានកាត ORCA Opportunity Youth Pass ដោយឥតគិតថ្លៃ ដែលអាចប្រើដោយគ្មានកំណត់។ 
  • សិស្សនៅមហាវិទ្យាល័យ South Seattle College អាចទទួលបាន​ការបញ្ចុះតម្លៃយ៉ាងច្រើនតាមរយៈ កាត ORCA សម្រាប់សិស្ស (student ORCA pass)
  • មានសេវាកម្មជិះរថយន្ដសាលាសាធារណៈនៅទីក្រុង ស៊ីឯថុល យោលទៅតាមកំរិតថ្នាក់រៀន ចម្ងាយនៃទីលំនៅរបស់សិស្ ពីសាលារៀន និង​ករណីយតម្រូវការផ្សេងៗទៀត។
  • សិស្សរៀននៅសាលាឯកជនអាចយកកាត ORCA សម្រាប់ យុវវ័យ (ORCA Youth) តាមរយៈ King County Metro។ ប័ណ្ឌប្រើប្រាស់ប្រចាំខែ ដែលអាចប្រើដោយគ្មានកំរឹត អាចបញ្ចូលទៅក្នុងកាត ORCA សម្រាប់យុវវ័យ (ORCA Youth) ក្នុងតម្លៃ 54 ដុល្លារក្នុងមួយខែ។ ប្រសិនបើសិស្សរបស់អ្នកមានគម្រោងជិះឡានក្រុងទៅមកពីសាលារៀនជារៀងរាល់ថ្ងៃ នេះគឺជាជម្រើសដ៏ធូរថ្លៃបំផុត
  • យាយជាមួយកូនរបស់អ្នកអំពីសុវត្ថិភាព និងសន្តិសុខ។ នេះគឺជាការណែនាំមួយចំនួនពី Metro ដើម្បីគាំទ្រការសន្ទនានោះ។

ជិះឡានរួមគ្នា (Carpooling) និង ជិះឡានវ៉ែនរួមគ្នា (Vanpooling) 

  • សាលារៀនជាច្រើនរៀបចំការជិះឡានរួមគ្នា សូមសួរសាលា ឬក្រុមឪពុកម្តាយរបស់អ្នកសម្រាប់ព័ត៌មានបន្ថែម។
  • យុវវ័យដែលមានអាយុក្រោម 18 ឆ្នាំអាចជិះ ឡានវ៉ែនរួមគ្នារបស់ Metro ប្រសិនបើមានអមដោយអាណាព្យាបាលស្របច្បាប់។
  • អាណាព្យាបាល​ពេញវ័យ​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​ផ្តល់​កៅអី​សុវត្ថិភាព​សមរម្យ​សម្រាប់​យុវវ័យដែលជាអ្នក​ធ្វើដំណើរ​។
  • សូមមើលគេហទំព័រ West Seattle vanpool របស់ King County Metro សម្រាប់ព័ត៌មានបន្ថែមអំពី​ ការជិះឡានវ៉ែនរួមគ្នា (vanpooling)។

ការ​ដើរនិងជិះកង់

ស្គូទឺនិងកង់សម្រាប់ចែកគ្នាជិ

  • អ្នក​ជួល​កង់​និង​ស្គូទឺក្នុង​ស្រុក​ទាំងអស់​តម្រូវ​ឱ្យ​អ្នក​ប្រើ​ត្រូវ​តែ​មាន ​អាយុ 18 ឆ្នាំ​ឡើង​ទៅ។ នេះត្រូវបានចែងនៅក្នុងលក្ខខណ្ឌដែលអ្នកយល់ព្រមនៅពេលបង្កើតគណនីជាមួយក្រុមហ៊ុននីមួយៗ។
  • កុមារមិនគួរជិះ e-scooters ជាមួយនឹងអ្នកបើកបរពេញវ័យទេ។ ដោយ​ហេតុផល​សុវត្ថិភាព អ្នក​ជួល​ម៉ូតូ​ស្គូទីបញ្ជាក់ការអនុញ្ញាត​​អោយមាន​​អ្នក​ជិះ​តែម្នាក់​ប៉ុណ្ណោះ​លើស្គូទឺនីមួយៗ​។