Category: km

សជាជាងបើកបរទៅ មន្ទីពេទ្យ ហ្វើស ហីល (First Hill) ឬលើសពីនេះទៀត សូមពិចារណាធ្វើការណាត់ជួបពេទ្យ ឬស្វែងរកការថែទាំអ្នកជំងឺ ដោយមិនចាំបាច់ឆ្លងទន្លេ ករថែទាំបន្ទាន់ ស៊ីអេចអាយ ហ្វ្រេនសីសស្កេន (CHI Franciscan) កទីក្រុង វេស ស៊ីអាថូ មន្ទីរពេទ្យ្ស៊ីអេចអាយ ហ្វ្រេនសីសស្កេន អេសធី អានេ (CHI Franciscan St Anne) ទីក្រុង បើរ៉េន ហ្សូម + ឃៀ (Zoom + Care) ទីក្រុង វេស ស៊ីអាថូ ភូលី គ្លីនិក ទីក្រុង វេស ស៊ីអាថូ មជ្ឈមណ្ឌលសុខភាពសហគមន៍ សៀម៉ា ឧទ្យានសោសផាក មន្ទីរពេទ្យសត្វ សោស ស៊ីអាថូ ករធ្វើតេស្តរកមេរោគកូវីដ -១៩ ដោយឥតគិតថ្: អ្នកណាដែលរស់នៅធ្វើការ ឬមកលេងស៊ីថលជាទៀងទាត់អាចទទួលបាន ការធ្វើតេស្តរកមេរោគកូវីដដោយឥតគិតថ្លៃ។ ការធ្វើតេស្តអាចរកបានដោយមិនគិតពីស្ថានភាពសញ្ជាតិ/អន្តោប្រវេសន៍របស់អ្នក។ ការធ្វើតេស្តរកមេរោគកូវីដ ១៩ គឺមិនគិតថ្លៃទេ។ ការធានារ៉ាប់រងមិនត្រូវបានទាមទារទេ។ ប្រសិនបើអ្នកមានធានារ៉ាប់រង […]

Read more

សូមពិនិត្យមើលស្ថានភាពចរាចរណ៍ មុនពេលអ្នកចាកចេញជាមួយផែនទីកាមេរ៉ាប្រាប់ផ្លូវ តាមពេលវេលាជាក់ស្តែង និងអ្វីៗជាច្រើនទៀត។ ផែនទីអ្នកដំណើរទីក្រុងស៊ីអាថូ (កាមេរ៉ាតាមដងផ្លូវ)ផែនទីចំណតរថយន្តក្រុងស៊ីអាថូ (អន្តរកម្ម)អត្រាចំណតតាមដងផ្លូវនៅទីក្រុងស៊ីថល (អន្តរកម្ម)គណនាថ្លៃការធ្វើដំណើរភ្លាមៗរបស់អ្នក ការបិទស្ពានអាកាស វេស ស៊ីអាថូ, ផ្លូវជំនួសទាំងអស់ Click to open PDF in new window

Read more

ជួយយើងរក្សាស្ពាន ស្ពកខេន អេសធី ស្វីង ប្រីច (ស្ពានទាប) ឱ្យបានទំនេរសម្រាប់រថយន្តសង្គ្រោះបន្ទាន់ រថយន្តដឹកអ្នកដំណើរ និងកុងទន័រដឹកទំនិញធុនធ្ងន់។ បច្ចុប្បន្នស្ពានទាបត្រូវបានបិទ ចំពោះយានយន្ត ដែលមិនមានការអនុញ្ញាតនៅថ្ងៃធ្វើការ ចាប់ពីម៉ោង ៥ ព្រឹកដល់ម៉ោង ៩ យប់ និងចុងសប្តាហ៍ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៩ យប់។ ផ្លូវជំនួសរួមមាន ផ្លូវ អេវេនូទី ១ សោស ប្រីច ឬស្ពានសោសផាក។ ប្រសិនបើអ្នកមិនត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់ស្ពានទាបទេ នោះអ្នកនឹងទទួលបានសំបុត្រពិន័យ៧៥ ដុល្លារ សម្រាប់រាល់ការធ្វើដំណើរឆ្លងកាត់ម្តងៗ។ សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីមែលមក lowbridgeaccess@seattle.gov ឬចុចត្រង់នេះ ដើម្បីមើលក្រុមមួយណា ដែលមានសិទ្ធិទទួលបាន ការជិះចូលស្ពានទាប ដែលមានការអនុញ្ញាតជាមុន។

Read more

ការបិទស្ពានអាកាស ស៊ីអាថូ កំពុងបង្កើតការកកស្ទះ និងការបំពុលបរិយាកាស សម្រាប់ប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវជំនួសទាំងអស់ ក្នុងសង្កាត់ ឌូវ៉ាមីស វ៉ាលី ដូចជាឧទ្យាន ហាយឡេន ផាក រ៉ូកហ៊ីល សោសដេលរីដ រ៉ូកប៊ឺរី ចចថោន សោសផាក និងសូដូ។ នៅពេលដល់ពេលធ្វើដំណើរ ការដើរ ឬរុញកង់ ជិះកង់ ជិះកង់ ឬជិះស្គូទ័រ រថយន្តដឹកអ្នកដំណើរ ជិះរថយន្តច្រើនកៅអីចែកគ្នាជិះ ឬ ការធ្វើដំណើរ នៅតែក្នុងស្រុក អ្វីទាំងអស់នេះ អាចជួយអ្នក ពីការឈឺក្បាលដោយសារការស្ទះចរាចរណ៍ និងការពារសុខភាពអ្នកជិតខាង ដែលរស់នៅក្នុងសហគមន៍ ដែលរងផលប៉ះពាល់ផងដែរ។ ត្រូវបើកបរមែនទេ? សូមប្រយ័ត្នចំពោះក្មេងៗ និងពុកម្តាយ ដែលធ្វើដំណើរទៅ/មកពីសាលារៀនគ្រប់ម៉ោង ក្នុងពេលថ្ងៃ សូមពិនិត្យមើលកាមេរ៉ាចរាចរណ៍ មុនពេលអ្នកទៅហើយពិចារណាអំពីការបើកបរក្នុងកំឡុងពេលម៉ោងស្ទះខ្លាំង។ ដែនកំណត់ល្បឿននៅតាមដងផ្លូវ លំនៅដ្ឋានទាំងអស់ (មិនមែន ផ្លូវធំ) គឺ ២០ ម៉ែល / ម៉ោង។ ដែនកំណត់ល្បឿននៅតាមដងផ្លូវ តាមផ្លូវធំឬផ្លូវសំខាន់គឺ ២៥ ម៉ាយក្នុងមួយម៉ោង លុះត្រាតែគេដាក់ស្លាកខុសពីលេខហ្នឹង។ ល្បឿនគឺជាកត្តាសំខាន់ នៃភាពធ្ងន់ធ្ងរ និងការប៉ះទង្គិចជាញឹកញាប់ និងរបួស ឬការសម្លាប់មនុស្ស។ អ្នកបើកបរត្រូវអនុញ្ញាត ឱ្យមនុស្សដើរ […]

Read more

គេហទំព័រជិះដោយការគូផ្គងត្រូវគ្នាRideshareOnline.com គឺជាជម្រើសមួយផ្សេងទៀត។ អ្នកអាចស្វែងរកមធ្យោបាយធ្វើដំណើរ ឬប្រសិនបើអ្នកកំពុងបើកបរយានយន្តរបស់អ្នក អ្នកអាចរកអ្នកដំណើរជិះជាមួយបាន។ ប្រសិនបើអ្នកជាម្ចាស់អាជីវកម្ម ឬអ្នកគ្រប់គ្រង បន្ថែមពីលើការលើកកម្ពស់ធនធានទាំងនេះ អ្នកអាចស្វែងយល់ពី អូកា ORCA សម្រាប់អាជីវកម្ម ដែលរួមបញ្ចូលនូវជម្រើសមួយដែលរួមបញ្ចូលទាំងការសងលុយពេញលេញវិញ ដល់បុគ្គលិកទាំងអស់ ដែលប្រើរថយន្តជិះរួមគ្នា។

Read more

កាត់បន្ថយពេលវេលាធ្វើដំណើររបស់អ្នក ហើយសន្សំប្រាក់ជាមួយ មេត្រូវ៉ាន់ផូល ដោយទទួលបានកាជិះចូលស្ពាន អេសដបលយូ ស្ពកខេន អេសធី(ស្ពានទាប) ។ ក្នុង ខែសីហា ឆ្នាំ ២០២១ ឃីងខោនធីមេត្រូ កំពុងផ្តល់ជូន រថយន្តថ្មីដឹកអ្នកដំណើរ វេស ស៊ីអាថូទាំងអស់ ពីរខែដំបូងដោយឥតគិតថ្លៃ។ សិទ្ធិទទួលបានការប្រម៉ូសិន និងជំហានទាំងអស់ ដើម្បីចាប់ផ្តើមបាន ផែនទីរថយន្តដឹកអ្នកដំណើរទាំងអស់ នៅស៊ីអាថូ សម្រាប់សំណួរទាំងអស់ សូមអ៊ីមែលទៅ Vanpool@KingCounty.gov

Read more

ការបន្តធ្វើការតាមផ្ទះគឺជាវិធីល្អបំផុតមួយ ក្នុងការកាត់បន្ថយការធ្វើចរាចរណ៏លើផ្លូវជំនួសទាំងអស់ កំឡុងពេលបិទស្ពានអាកាស នៅ វេស ស៊ីអាថូ។ ប្រសិនបើអ្នកអាចធ្វើការ ឬរៀនពីផ្ទះទៅ សូមទាញយកអត្ថប្រយោជន៍ ពីការផ្សព្វផ្សាយ និងសេវាកម្មខាងក្រោម ដែលមានសម្រាប់អ្នករស់នៅក្នុងស្រុក និងគ្រួសារទាំងឡាយនៅក្នុងតំបន់ វេស ស៊ីអាថូ ការធ្វើដំណើរនៅស៊ីអាថូ ជាដៃគូទីក្រុង ដែលអាចជួយអាជីវកម្មរបស់អ្នក បង្កើតផែនការជម្រើសធ្វើដំណើរ (ឧទាហណ៍ ធ្វើការពីផ្ទះទៅ កាលវិភាគអាចបត់បែនបាន សប្តាហ៍ធ្វើការបន្ថែមម៉ោងបាន ការិយាល័យផ្កាយរណបទាំងអស់ រថយន្តដឹកអ្នកដំណើរច្រើនកៅអី គម្រោងរថយន្តដឹកអ្នកដំណើរ និងការធ្វើដំណើរយ៉ាងសកម្ម) សម្រាប់បុគ្គលិក វេស ស៊ីអាថូ ទាំងអស់របស់អ្នក។ ការប្រើប្រាស់អ៊ិនធឺណេត ដែលមានតំលៃថោកអាចរកបាន សម្រាប់ប្រជាជនទាំងអស់ មកពីក្រុមហ៊ុនមួយចំនួន ដែលផ្តល់សេវាកម្មអ៊ិនធឺណេត នៅទីក្រុង ស៊ីអាថូ ក្នុងតម្លៃប្រហែល ១០ ដុល្លារក្នុងមួយខែ។ បណ្ណាល័យសាធារណៈទាំងអស់ ពុងផ្តល់ជូនសេវាកម្មដល់កន្លែងចិញ្ចើមថ្នល់ទាំងអស់ រួមបញ្ចូលទីតាំងពីរកន្លែងនៅ វេស ស៊ីអាថូ - បណ្ណាល័យ សោស វេស (៩០១០ ផ្លូវលេខ ៣៥ អេវ អេសដបលយូ Ave SW) និង បណ្ណាល័យ ហាយ […]

Read more

គាំទ្រអាជីវកម្មក្នុងតំបន់ ស្វែងយល់អំពីសង្កាត់របស់អ្នក និងទាញយកអត្ថប្រយោជន៍ ពីសេវាកម្មក្នុងស្រុកងាយស្រួល ដោយស្វែងយល់ពី វេស ស៊ីអាថូ ផេនីនសូឡា។ ចម្ងាយពី ១៥-២០ នាទី: ស្វែងរកគ្រឿងទេស កន្លែងព្យាបាល ទិសដៅវប្បធម៌ សាលារៀន ចំណតរថយន្តដឹកអ្នកដំណើរ និងកន្លែងកម្សាន្តទាំងអស់ ក្នុងរយៈពេល ១៥-២០ នាទីពីទីតាំងរបស់អ្នក។ កន្លែងញ្ញាំអាហារក្នុងស្រុក: ទីក្រុង វេស ស៊ីអាថូមានភោជនីយដ្ឋាន និងហាងកាហ្វេល្អបំផុតមួយចំនួន នៅទីក្រុង ស៊ីអាថូ។ គាំទ្រគ្រឹះស្ថានក្នុងស្រុកទាំងនេះ ដោយការទិញកាហ្វេ ឬកម្មង់ទិញអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច។ ផ្លូវប្រសព្វ វេស ស៊ីអាថូ: នៅចំកណ្តាលដោនថោន វេស ស៊ីអាថូ ផ្លូវប្រសព្វផ្តល់នូវការដើរទិញឥវ៉ាន់ ការញ៉ាំអាហារ និងអ្វីៗជាច្រើនទៀត។ មានតែនៅក្នុងឧទ្យានសោសផាក: សង្កាត់ សោសផាក របស់ទីក្រុងស៊ីអាថូ មានភោជនីយដ្ឋាន ហាងកាហ្វេ និងហាងនំប៉័ង ហាងលក់គ្រឿងទេស សេវាកម្មជំនាញវិជ្ជាជីវៈ និងមជ្ឈមណ្ឌលថែទាំសុខភាព។ ស្វែងយល់ពីអាជីវកម្មរបស់ សោស ផាក និងគាំទ្រសហគមន៍មូលដ្ឋានរបស់អ្នក។

Read more