តើទីភ្នាក់ងារដឹកជញ្ជូនកំពុងធ្វើអ្វីសម្រាប់អ្នក?
ដើម្បីធ្វើឱ្យប្រជាពលរដ្ឋ និងការដឹកទំនិញប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព តាមរយៈទីក្រុងស៊ីអាថូ ទីក្រុងបានវិនិយោគលើគម្រោង និងកម្មវិធីនានា ដើម្បីបន្ធូរបន្ថយឧបសគ្គ នៃកំណើនដ៏ធំធេង និងការអភិវឌ្ឍន៍ឡើងវិញរបស់យើង។
របៀបដែលអ្នកធ្វើដំណើរជុំវិញ ទីក្រុង ស៊ីអាថូ កំពុងផ្លាស់ប្តូរ។ ដល់ពេលត្រូវរៀបចំផែនការហើយ។
ជារៀងរាល់ថ្ ទីក្រុងស៊ីអាថូ កំពុងធ្វើការទាំងផ្នែកពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ឆ្លងកាត់របស់យើង ជាមួយនឹងគម្រោងកែលម្អតូច និងធំ និងទាំងធានាថាផ្លូវថ្នល់របស់យើង មានសុវត្ថិភាពសម្រាប់ឆ្នាំខាងមុខ។ យើងនៅទីនេះដើម្បីជួយអ្នក ក្នុងការរុករកទីក្រុងរបស់យើង ដែលវាជាការពិបាកបំផុត។
ទីក្រុង វេស ស៊ីអាថូ
ចាប់តាំងពីការបិទស្ពានអាកាស វេស ស៊ីអាថូ នៅខែ មីនា ឆ្នាំ ២០២០មក ការស្វែងរកវិធីផ្សេងៗដែលយើងម្នាក់ៗ អាចកាត់បន្ថយចរាចរណ៍របស់យើងនៅក្នុងតំបន់ មិនថាជិះកង់ ជិះរថយន្តរួមគ្នា ការចែកគ្នាជិះ ឬការធ្វើរដំណើរក្នុងស្រុកទេ គឺមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យប្រជាពលរដ្ឋ និងការដឹកទំនិញធ្វើដំណើរ ប្រកបដោយសុវត្ថិភាព។ ស្វែងយល់ពីជម្រើសរបស់អ្នក។
ដោនថោន
នៅពេលប្រជាពលរដ្ឋវិលត្រឡប់មកធ្វើការវិញ ហើយអាជីវកម្មបានបើកដំណើរការឡើងវិញ ភ្នាក់ងារដឹកជញ្ជូន និងរថយន្តដឹកទំនិញធន់ធ្ងន់ក្នុងស្រុករបស់យើង កំពុងធ្វើការដើម្បីធានាថាការដឹកជញ្ជូន និងការធ្វើដំណើរប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ការធ្វើដំណើរជាសាធារណៈ ។
ទីក្រុងស៊ីអាថូ នាយកដ្ឋានដឹកជញ្ជូន រដ្ឋវ៉ាស៊ីនតោន ឃីងខោនធី ម៉េត្រូ សោន ត្រេនស៊ីទ និងកំពុងផែ ស៊ីអាថូ កំពុងធ្វើការរួមគ្នា ដើម្បីថែរក្សាប្រជាពលរដ្ឋ និងការដឹកទំនិញធ្វើដំណើរប្រកបដោយសុវត្ថិភាព។ យើងកំពុងធ្វើការគ្រប់ពេលវេលាទាំងអសើ ដើម្បីជួយអ្នករៀបចំនិងតំរង់ផ្លូវអ្នក ពីផលប៉ះពាល់ នៃការសាងសង់ ខណៈពេលដែលយើងបន្តជូនដំណឹងដល់អ្នក ដូច្នេះអ្នកអាចរៀបចំផែនការតាមហ្នឹងទៅ។